ទី១. មានឃើញការចល័តរថក្រោះមួយចំនួនចូលទីក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៦។ ជាការចល័តធម្មតារបស់កងទ័ព ឬក៏នឹងមានអ្វីកើតឡើងនៅរាជធានីភ្នំពេញ។ ចង់មិនចង់ ការចល័ត រថក្រោះចូលពេលនេះ ធ្វើឲ្យមានការសង្ស័យក្នុងចំនោមមហាជនមួយចំនួន ពីបំណងពិតនៃការធ្វើ។ រថក្រោះ ជាប្រភេទសព្វាវុធយុទ្ធសាស្ត្រ (Tactical Weapon)។ ហើយចង់មិនចង់ វិធានការការពារមិនគួរអត់ទេ។ អ្នកខ្លះយល់ថា គឺរដ្ឋាភិបាលដឹករថក្រោះចូលភ្នំពេញ ដើម្បីបំបាក់ស្មារតីខ្មែរ។ ខ្ញុំថាមិនមែនទេ។ បើទោះជាខ្ញុំអាចសង្ស័យនឹងខ្លួនឯងក៏ដោយ ក៏ខ្ញុំមិនសង្ស័យនឹងខ្មែរដូចគ្នាដែរ។ បើជាការចល័តដោយ ករណីពិសេសណាមួយនោះ គឺក្នុងគោលបំណងដើម្បីទប់ទល់នឹង “អ្វីម្យ៉ាង”។
ទី២. ការដង្ហែរសព កែម ឡី សម្រេចនៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៦ យកទៅបញ្ចុះនៅខេត្តតាកែវ តាមផ្លូវជាតិលេខ៣ ហើយទំនងជាឆ្លងកាត់មុខគណៈរដ្ឋមន្ត្រីតាមផ្លូវសហព័ន្ធរុស្ស៊ី។ តើនឹងមានអ្វីកើត ឡើង។ តើគេធ្វើទេ។ បើធ្វើ តើធ្វើអ្វី។ ហើយធ្វើនៅកណ្តាលក្រុង ឬធ្វើនៅជាយក្រុង។ ជាយុទ្ធសាស្ត្រ ប្រាកដ ជារើសទីតាំងកណ្តាលក្រុងហើយ ជាទីតាំងយុទ្ធសាស្ត្រ។
ទី៣. តើអ្នកសម្លាប់ កែម ឡី គ្រាន់តែដើម្បីសម្លាប់ ឬគេចង់បានអ្វី។ ឧ.បើគេសម្លាប់ ដើម្បីឲ្យផ្ទុះចលនាបះ បោរប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្តែក្រោយការស្លាប់ ស្ថានការណ៍នៅកម្ពុជា នៅធម្មតាដដែល។ ដូច្នេះអ្វីដែលជា ជំហានបន្ទាប់របស់គេ។ យើងកំពុងព្យាយាម ទស្សន៍ទាយពីជំហានបន្ទាប់របស់ “គេ”។ នយោបាយតំបន់ និងអន្តរជាតិ អាចនឹងកំពុងបង្ខំឲ្យបណ្តាប្រជាជាតិមួយចំនួន ចាប់ផ្តើមប្តូរយុទ្ធសាស្ត្រទៅក្នុង ចម្បាំងសង្គ្រាម ត្រជាក់ ដើម្បីការពារប្រយោជន៍ជាតិគេ។
ទី៤. នៅថ្ងៃដង្ហែរសព គឺច្បាស់ជាមេទ័ពជំរុំផ្សេងៗ ទាំងបន្ទាយនឹងចូលរួមហែរក្បួន លើសពីនេះ តំណាងទូត អង្គការជាតិ-អន្តរជាតិ និងប្រជាជនប្រហែលមិនតិចជាង៣០ម៉ឺន ទៅកន្លះលាននាក់ទេ ដែល នឹងចូលរួមដង្ហែរសព។ ទឹកចិត្តខ្មែរនៅផុយស្រួលណាស់។ ការបែកបាក់ផ្លូវចិត្តក្នុងចំនោមមនុស្សខ្មែរ នៅធំ ធេងណាស់។ ងាយស្រួលគេបញ្ឆេះណាស់។
ទី៥. មានលឺដំណឹងថា ផ្កាយក្រហមពេញចិត្តនឹងការដោះដូរសេះលេងនៅជំរុំទេវតា។ ជាយុទ្ធសាស្ត្រអាចទៅ រួច ព្រោះបើអ្នកចាស់លែងអាចបម្រើផលប្រយោជន៍របស់គេបានហើយ មានតែដាក់អ្នកថ្មី។ ហេតុអ្វី ចាប់ ប៉ែន សុវណ្ណ ដាក់គុកនៅហានូយ ហើយហេតុអ្វី ចាន់ ស៊ី ស្លាប់។ មិនដោយសារតែសេះទាំងពីរនេះប្រឆាំង នឹងប្រយោជន៍គេ។ ហេតុអ្វី គេលើកកងទ័ព១២កងពល មកវៃកម្ទេច់ របប ពល ពត។ មិនដោយសារ ពល ពត បើកយុទ្ធនាការបោសសម្អាតផ្ទៃក្នុងនៅឆ្នាំ១៩៧៨។
ទី៦. រឿងសេចក្តីសម្រេចរបស់តុលាការអចិន្ត្រៃយ៍មជ្ឈត្តិកម្មអន្តរជាតិ (Permanent Court of Arbitration) នៅឡាអេ ទាក់ទងនឹងបណ្តឹងប្រទេស ហ្វី លីពីន ប្តឹងឲ្យ PCA បកស្រាយពីសិទ្ធិគ្រប់គ្រងលើបណ្តាកោះមួយ ចំនួននៅប្រជុំកោះ Scarborough Shoal ជិតដែនទឹកប្រទេស ហ្វី លី ពីន ត្រូវបានបណ្តាប្រទេសលោក ខាងលិច និងបណ្តាសមាជិកអាស៊ានភាគច្រើន មើលឃើញថា របបក្រុងភ្នំពេញ កាន់តែស្និតនឹងចិន កាន់តែខ្លាំង។ តើបរទេសណាខ្លះបារម្ភ ហើយបោះជំហានមុន (Preemptive Move)។ ការអូសកម្ពុជាទៅ ជិតចិនខ្លាំងពេក ពិតធ្វើឲ្យអ្នកជិតខាងមួយចំនួនដេកមិនសុខបក់មិនល្ហើយមែនហើយ។ លទ្ធផលនៃការ ប្រជុំអាស៊ាននៅឡាវនៅចុងខែសីហា ឬដើមខែកញ្ញាឆ្នាំ២០១៦នេះ មើលទៅលទ្ធផលមិនខុសគ្នាពី កម្ពុជានៅឆ្នាំ២០១២ ប៉ុន្មានទេ។
ទី៧. លោក មេទ័ព ជំរុំទេវតា ក៏បានប្រកាស់បិទក្រោលសេះ មុនសេះចេញពីក្រោល។ តើការប្រកាស “បិទក្រោលសេះ” នេះ មានន័យដូចនឹង “ការបោសសម្អាតផ្ទៃក្នុង” ដែរឬទេ។ អាចជារឿងចៃដន្យ ប៉ុន្តែក៏អាចជារឿងដែល មានការជាប់ពាក់ព័ន្ធនឹងគ្នា ទាក់ទងនឹងការផ្ទុះអាវុធសម្លាប់ប្រជានេសាទ វៀតណាម៥នាក់ ដោយកងនគរបាលខ្មែរ និងការបាញ់ជនជាតិវៀតណាមពីរនាក់ ដោយមេប៉ុស្តិ៍រងនៃច្រក អន្តរជាតិព្រំដែនភ្នំដិន។
ទី៨. ថាខ្ញុំគិតច្រើន បារម្ភច្រើន ទៅចុះ។ ថាខ្ញុំរវើរវាយខុសរឿងទៅចុះ។ សុំឲ្យការគិតនេះ វាខុសទៅចុះ។ ប៉ុន្តែបើយើងយកក្បាលយើង ដាក់ក្នុងខួរក្បាលអ្នកយុទ្ធសាស្ត្រ យើងអាចទស្សន៍ទាយថា ឧ៌កាសដ៏កម្រ ៣០ឆ្នាំមានម្តងនោះ គឺការដង្ហែសព លោក កែម ឡី។ ឧទាហរណ៍ថា មានការបំផ្ទុះគ្រាប់បែក ក្នុងហ្វូង ក្នុងក្បួនដង្ហែរ។ បើគេអាចធ្វើដូច្នេះបាន នោះគេអាចធ្វើឲ្យកម្ពុជាក្រឡាប់ចាក់ បញ្ឆេះកំហឹងប្រជាជនកម្ពុជា ឲ្យចូលរួមក្នុងបដិវត្តន៍ពណ៌ ដើម្បីទម្លាក់រដ្ឋាភិបាលកម្ពុជា ហើយទាញកម្ពុជាថយក្រោយ១៥ឆ្នាំ។ អ្នកណា ធ្វើមិនសំខាន់ទេ តែសំខាន់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់អាមេរិកកាំង និងប្រទេសវៀតណាម ប្រហែលជា ដូចគ្នា ចាប់តាំងពីឆ្នាំ២០១២មក។ គេតែងតែធ្វើរឿង ដែលយើងនឹកស្មានមិនដល់។ មិត្ត គឺច្បាស់ជាមិត្ត ប៉ុន្តែមិនអាចអត់មានវិធីការពារជាតិទេ។
និយាយនេះ មិនដើម្បីអ្នកណាទាំងអស់ ប៉ុន្តែដោយសារតែចិត្ត បារម្ភជាតិ មួយនេះ និងការគិតពីមាតុភូមិ មួយនេះ តែប៉ុណ្ណោះ។ ខ្ញុំសុខចិត្តឲ្យមនុស្សម្នាគេថាខ្ញុំខុសចុះ តែខ្ញុំមិនបណ្តោយឲ្យបរទេសណា មកបំផ្លាញខ្មែរបានឡើយ សូម្បីតែគិតក៏ដោយ។ បូកសរុបទឡ្ហីករណ៍ទាំង៨ចំនុចខាងលើបញ្ចូលគ្នា វាធ្វើឲ្យកើតការព្រួយបារម្ភជាតិ មួយយ៉ាងធំ។ ប្រសិនបើគេចង់ធ្វើយ៉ាងនេះមែននោះ គឺគេមិនត្រឹមធ្វើស៊ី លោក មេទ័ពជំរុំទេវតា ប៉ុណ្ណោះទេ ប៉ុន្តែគឺគេធ្វើបាបជាតិយើងម្តងទៀត។ ខ្ញុំមិនដែលជឿពួកបរទេស ណាម្តងណាឡើយ។ យើងអាចធ្វើឲ្យប៉ះពាល់ប្រយោជន៍ជាតិគេ ដូច្នេះគេច្បាស់ជាមិនទុកឲ្យយើង បានសុខទេ។ បង្រួបបង្រួមក្នុង ត្រៀមសង្គ្រាមក្រៅ។
----------
សូរ សមយុទ្ធ
១៩ កក្តដា ២០១៦
ខេត្ត កំពង់ឆ្នាំង
@ខ្ទមអុក